ត្បូងឃ្មុំ៖ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានដឹកនាំក្រុមកីឡាបាល់ទាត់របស់សមាគម ចំនួនពីរក្រុម (A និង B) ធ្វើការប្រកួតជាមួយក្រុម រាជសីត្បូងឃ្មុំ នៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះដែរ លោក ក៏បានឧបត្ថម្ភជូនដល់ក្រុមកីឡាករ ចំនួន ៤០ម៉ឺនរៀល និងបាល់ចំនួន ៥ ផងដែរ។
ជាលទ្ធផលបន្ទាប់ពីបញ្ចប់ការប្រកួត:
- ក្រុម B: រាជសីត្បូងឃ្មុំ ២:០ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា
- ក្រុម A: រាជសីត្បូងឃ្មុំ ៣:២ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា