ស.យ.ម.ក ខេត្តកំពង់ចាម ឧបត្ថម្ភសម្លៀកបំពាក់កីឡា ៣២កំប្លេ ដល់ក្រុមកីឡា០២ភូមិក្នុងស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅល្ងាចថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ លោក ស្លេះ ពុនយ៉ាមីន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំយុវជនចូលរួមទស្សនាការប្រកួតបាល់ទាត់ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលប្រកួតមិត្តភាពជាមួយនឹង ភូមិទី១៣លេី ឃំុកោះសូទិន ស្រុកកោះសូទិនខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានឧបត្ថមសម្លៀកបំពាក់កីឡា ចំនួនពីរឈុត(មួយឈុតមាន ១៦កំប្លេ) ជូនដល់ក្រុមកីឡាភូមិព្រែកតូច ឃំុទន្លេបិទ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ និងមួយឈុតទៀត ជូនដល់ភូមិជីរោទ៍ទី១ ឃុំជីរោទ៍១ ស្រុកត្បូងឃ្មំុ ខេត្តត្បូងឃ្មុំ។

បន្ទាប់មកនាឱកាសដដែលនេះ លោកប្រធានក៏បាននាំយកថវិកាចំនួន ១០០ដុល្លារ ឧបត្ថម្ភដល់តួន សុខក្រី នៅភូមិព្រែកតូច ឃំុទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងខ្វះខាតថវិកាក្នុងការសាងសង់ផ្ទះ ផងដែរ។