បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៧ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានប្រកាសសមាសភាពគណ:កម្មការប្រតិបត្តិរបស់ខ្លួន សម្រាប់ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។
ពិធីនេះប្រារព្ធឡើងនៅ សាលាខេត្តបាត់ដំបង ក៏មានការអញ្ជើញចូលរួមជាគណ:អធិបតីពីសំណាក់ ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង និងគណ:អ៊ីម៉ាំ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម ក្រុមការងារ និង សមាជិកសមាជិការសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ថ្នាក់កណ្តាល និង ថ្នាក់ខេត្ត យ៉ាងច្រើនកុះករ។