ប្រធាន CMYA អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនជនរងគ្រោះដោយអគ្គីភ័យទាំង ២៤គ្រួសារក្នុងសង្កាត់ច្រាំងចំរេះ២

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៩ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជេីញសាកសួរសុខទុក្ខ និងពាំនាំនូវអំណោយមួយចំនួនចែកជូនដល់ ជនរងគ្រោះភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅទីតាំង​ ភូមិ​ឃ​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍របស់អជ្ញាធរបានអោយដឹងថា អគ្គីភ័យខាងលេីបង្ករឲ្យខូចខាតអស់ផ្ទះចំនួន១៤ខ្នង ស្មើនឹង​ ២៤គ្រួសារ ក្នុងនោះផ្ទះដែលឆេះទាំងស្រុងមានចំនួន០៦ខ្នង​ និង​ ០៨ខ្នងទៀតរងការខូចខាតធ្ងន់ធ្ងរ​ ខណៈក្មេងប្រុសអាយុ​ ១២ឆ្នាំម្នាក់បានស្លាប់ និងបុរសជាឪពុករងរបួសធ្ងន់ស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ នៅក្នុងហេតុការណ៍ខាងលើ។