ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដឹកនាំសមាជិកសមាជិកា ដាំដើមកោងកាង ១,០០០ដើម នៅតំបន់សហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ខេត្តកំពត

កំពត៖ នារសៀលថ្ងៃអាទិត្យទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) ព្រមទាំងថ្នាក់ដឹកនាំ សយមក ថ្នាក់កណ្តាល យុវជន សយមក រាជធានីភ្នំពេញ និង យុវជន សយមក ខេត្តកំពត សរុបចំនួន ២៥០នាក់ ចុះដាំដើមកោងកាង ចំនួន ១,០០០ដើម នៅតំបន់សហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
គួររំលឹកផងដែរថា នេះជាលើកទី២ហើយដែលសមាគមសម្ព័នយុវជនមុស្លិមកម្ពុជា បានរៀបចំកម្មវិធីនេះឡើង ដែលលើកទី១បានធ្វើឡើងក្នុងឆ្នាំ២០២០ កន្លងទៅ ហើយសមាគមក៏មានគម្រោងក្នុងការរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំផងដែរ។