នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) និងចលនាយុវជនឥស្លាមម៉ាឡេស៊ី (ABIM) បានចុះអនុស្សារណយោគយល់(MOU) រវាងគ្នា តំណាងដោយ ឯកឧត្តម ណាសៀត អូស្មាន ប្រធានសមាគម CMYA និងលោក Ahmad Fahmi Mohd Samsudin ប្រធាន ABIM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ពិធីចុះអនុស្សារណយោគយល់ MoU ខាងលើធ្វើឡើងក្នុងឱកាសនៃ ពិធីបើកកម្មវិធីវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។
MoU ខាងលើមានគោលបំណង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នា លើវិស័យអប់រំ ការងារមនុស្សធម៌ ការអភិវឌ្ឍយុវជន កម្មវិធីស្រាវជ្រាវ និងវិស័យផ្សេងៗទៀត៕