ស.យ.ម.ក ខេត្តកំពង់ឆ្នាំងផ្តល់អំណោយជូន សិស្សានុសិស្សឥស្លាម ១០០នាក់

កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែមករា ២០១៧ សមាគមសហម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយជូនដល់សិស្សឥស្លាម ចំនួន ១០០នាក់ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមាន៖ សាប៊ូ ១០០ ដុំ សៀវភៅ ១០០ ក្បាល ថ្នាំដុសធ្មេញ ១០០ ដុំ ច្រាសដុសធ្មេញ ១០០ ដើមនិង ថវិកា ១៥០០០០៛ (សសយកខេត្ត)។

បន្ទាប់មកក្រុមការងារ ក៏បានអញ្ជើញសួរសុខទុក្ខប្អូនស្រី នោ ហ្វីយ៉ះ ដែលទើបឆ្លងទន្លេកូនមិនទាន់គ្រប់ខែ និងបានឧបត្ថម្ភ ថវិកាចំនួន ២៥មុឺនរៀល ផងដែរ។