ក្រុមកីឡាបាល់ទាត់ ស.យ.ម.ក ថ្នាក់កណ្តាលប្រកួតមិត្តភាពជាមួយ រាជសីត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅល្ងាចថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៦​ លោក​ ណាសៀត​ អូស្មាន​ ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា​ បានដឹកនាំ​ក្រុមកីឡាបាល់ទាត់របស់សមាគម​ ចំនួនពីរក្រុម (A និង​ B) ធ្វើការប្រកួតជាមួយក្រុម​ រាជសីត្បូងឃ្មុំ​ នៅភូមិវាលទឹកចេញ​ ឃុំគរ​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​ ជាមួយគ្នានេះដែរ​ លោក​ ក៏បានឧបត្ថម្ភជូនដល់ក្រុម​កីឡាករ​ ចំនួន​ ៤០​ម៉ឺនរៀល​ និងបាល់ចំនួន​ ៥​ ផងដែរ។

ជាលទ្ធផលបន្ទាប់ពីបញ្ចប់ការប្រកួត:
-​ ក្រុម​ B: រាជសីត្បូងឃ្មុំ​ ២​:០​ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា
-​ ក្រុម​ A: រាជសីត្បូងឃ្មុំ​ ៣:២​ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា