ពីធីប្រកាសសមាសភាព គណ:កម្មការប្រតិបត្តិ ប្រចាំខេត្តបាត់ដំបង

បាត់ដំបង៖​ នៅព្រឹកថ្ងៃទី២៥​ ខែកុម្ភ:​ ឆ្នាំ២០១៧​ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា​ បានប្រកាសសមាសភាពគណ:កម្មការប្រតិបត្តិរបស់ខ្លួន ​សម្រាប់ខេត្តបាត់ដំបង​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ណុះ​ ស្លេះ​ អនុរដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និង​ កីឡា​ និងជាសមាជិកក្រុមប្រឹក្សាភិបាល​ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា​ អូស្មាន​ ហាស្សាន់​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជា​ ប្រធានក្រុមប្រឹក្សាភិបាល​ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។

ពិធីនេះប្រារព្ធឡើងនៅ​ សាលាខេត្តបាត់ដំបង​ ​ក៏មានការអញ្ជើញចូលរួមជាគណ:អធិបតីពីសំណាក់​ ឯកឧត្តម​ ប៊ុត​ គឹមស៊ាន​ អភិបាលរងនៃគណ:អភិបាល​ខេត្តបាត់ដំបង​ និងគណ:អ៊ីម៉ាំ​ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់​ លោក​ លោកស្រី​ លោកគ្រូ​ អ្នកគ្រូ​ ខ្មែរឥស្លាម​ ក្រុមការងារ​ និង​ សមាជិកសមាជិការសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា​ ថ្នាក់កណ្តាល​ និង​ ថ្នាក់ខេត្ត​ យ៉ាងច្រើនកុះករ។