ប្រធាន CMYA ដឹកនាំប្រជុំគណៈកម្មការសុខាភិបាល មុននឹងចេញបេសកកម្មទៅកាន់ប្រទេសម៉ាឡេស៊ី

នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា អញ្ជើញជួបជាមួយក្រុមគ្រូពេទ្យរបស់គណៈកម្មការសុខាភិបាល សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត កូប រ៉ូលី នៅទីស្នាក់ការកណ្ដាលរបស់សមាគមនារាជធានីភ្នំពេញ។

ជំនួបនេះធ្វើឡើង មុនដំណើរបេសកកម្មមនុស្សធម៌វេជ្ជសាស្ត្រអន្តរជាតិលើកទី៣ ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ។

ក្នុងដំណើរបេសកកម្មនេះ គណៈកម្មការសុខាភិបាលនៃសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាគ្រោងនឹងបញ្ជូននិស្សិត ស្ម័គ្រចិត្តចំនួន ៤ នាក់ ធ្វើការសហការរវាង UKM + CMYA ដែលនឹងធ្វើកិច្ចសហប្រតិបត្តិការទៅលើតំបន់មួយចំនួននៅក្នុងខេត្តចូហូ និងខេត្តប៉ះហាំង ទៅលើការកាត់សំអាតស្បែកចុងលិង្គរបស់កុមារា(ឃីតាន) ព្រមទាំងការពិនិត្យសុខភាពទូទៅផងដែរ៕