ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជេីញសាកសួរសុខទុក្ខ និងពាំនាំនូវអំណោយមួយចំនួនចែកជូនដល់ ជនរងគ្រោះភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីតាំង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍របស់អជ្ញាធរបានអោយដឹងថា អគ្គីភ័យខាងលេីបង្ករឲ្យខូចខាតអស់ផ្ទះចំនួន១៤ខ្នង ស្មើនឹង ២៤គ្រួសារ ក្នុងនោះផ្ទះដែលឆេះទាំងស្រុងមានចំនួន០៦ខ្នង និង ០៨ខ្នងទៀតរងការខូចខាតធ្ងន់ធ្ងរ ខណៈក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់បានស្លាប់ និងបុរសជាឪពុករងរបួសធ្ងន់ស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ នៅក្នុងហេតុការណ៍ខាងលើ។