ស.យ.ម.ក ស្រុកតំបែរ ជួបជុំសំណេះសំណាលជាមួយយុវជន ក្រុមកីឡាករ ភូមិរពាក់១

ត្បូងឃ្មុំ៖ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ស្រុកតំបែរ ដឹកនាំដោយលោក យ៉ា ហ្សាលី បានរៀបចំកម្មវិធី ជួបជុំសំណេះសំណាលជាមួយយុវជន ក្រុមកីឡាករ ភូមិរពាក់១ ក្រោមអធិបតីភាព លោក ខេង តារា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ សារិទ្ធ អភិបាលរងនៃគណ:អភិបាលស្រុកតំបែរ លោកមេឃុំសេដា លោកមេភូមិ លោកហាកឹម និង តួនៗ ផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល ក៏មានការប្រគល់ថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម ហេង សួ ចំនួន ៥០ ម៉ឺនរៀល ជូនដល់ក្រុមកីឡាករយុវជនភូមិរពាក់១ ដើម្បីផ្គត់ផ្គង់ចាត់ចែងក្នុងវិសយ័កីឡា ព្រមទាំង សម្ភារៈកីឡា ខោអាវមួយឈុត នឹង ស្រោមជើងមួយឈុត ជាអំណោយដ៏ថ្លៃថ្លារបស់ លោក រ៉ូហ្វីុ អូស្មាន ប្រធានក្រុមកីឡា សយមក ថ្នាក់កណ្តាល។